ចេកអំបូងលឿងកំពុងនាំចេញទៅកាន់ទីផ្សារពិភពលោក

ចេកអំបូងលឿងដែលចាប់កំណើតឡើងនៅទឹកដីខេត្តកំពតនៃប្រទេសកម្ពុជាកំពុងតែត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស(ចិន) ខណៈពេលដែលដំណាំនេះ កំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំង ពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកនោះ។

ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩មក ក្រុមហ៊ុន ឡងមេត អាហ្គ្រីខលឈ័រ (Longmate Agriculture Co., Ltd) បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រវេចខ្ចប់ និងការនាំចេញចេកអំបូងលឿងឲ្យដំណើរការជាផ្លូវការ​ ហើយវាជាលើកទីមួយសម្រាប់ប្រទេសកម្ពុជាដែលនាំដំណាំប្រភេទនេះទៅកាន់ទីផ្សារបរទេស។

ក្រុមហ៊ុន Longmate Agriculture Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនវិនិយោគមកពីហុងកុងនិងចិន ដោយប្រើប្រាស់ទុនវិនិយោគជាង៣២លានដុល្លារ សម្រាប់ការដាំដុះដំណាំចេកអំបូងលឿងលើផ្ទៃដីប្រមាណ១ពាន់ហិតា នៅស្រុកឈូក ខេត្ដកំពត ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក។

ក្រុមហ៊ុនដែលដំណើរការលើវិថីនៃវិស័យកសិកម្មដូចនេះបានកំពុងពាំនាំនូវការរីកចម្រើនផ្នែកបច្ចេកទេសក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។ តួយ៉ាង Longmate Agriculture Co., Ltd ជាចំណែកមួយនៃសកម្មភាពសំខាន់ៗទាំងឡាយក្នុងការអភិវឌ្ឍប្រទេស រួមមានការពង្រីកវិសាលភាពនៃផលិតកម្មក្នុងស្រុកនិងពង្រឹងប្រសិទ្ធភាពនៃការវិនិយោគពីក្រៅប្រទេសឲ្យបានកាន់តែច្រើនឡើង។ ជាក់ស្តែងក្រុមហ៊ុនចម្រុះនេះ បាននាំមកនូវបច្ចេកវិទ្យានៃការដាំដុះតាមបែបទំនើបមានការប្រមូលផលនិងលើកចេកដាក់បញ្ជូនតាមCable Way ជាពិសេសគឺបានបង្កើនឪកាសការងារឲ្យប្រជាជននៅក្នុងតំបន់ផងដែរ។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Longmate Agriculture Co., Ltd ក៏កំពុងផលិតវិឌីអូឯកសារមួយស្តីពីសង្វាក់ផលិតកម្មការផលិតដំណាំនេះអស់រយៈពេលជិតមួយឆ្នាំមកហើយដែលសហការណ៍ជាមួយក្រុមហ៊ុន Blue Media (Cambodia) ហើយនឹងត្រូវបានបញ្ចាប់នាពេលឆាប់ៗនេះ។

Blue Media (Cambodia) គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មផ្នែកផលិតប្រព័ន្ធផ្សព្វផ្សាយប្រកប​ដោយភាព​ច្នៃប្រឌិត មានក្រមសីលធម៌ និងគុណភាពខ្ពស់ដល់អតិថិជន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.