ក្រុមហ៊ុនអចលនទ្រព្យ អេមីង ហូលឌីងចាប់ដៃគូធ្វើអាជីវកម្មជាមួយក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌា

ដោយមានទំនុកចិត្តខ្ពស់មកលើបទពិសោធន៍ និងស្នាដៃរបស់ក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌា ក្នុងការរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយអាជីវកម្ម ក្រុមហ៊ុនអចលនទ្រព្យ អេមីង ហូលឌីង បានសម្រេចចាប់យកក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌាជាដៃគូសហការក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។  ពិធីនៃការចុះកិច្ចព្រមព្រៀងអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅអាគារការិយាល័យក្រុមហ៊ុនអេមីងហូលឌីង ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមហ៊ុនក្រុមហ៊ុន អេមីង ដែលជា មានអ្នកជំនាញផ្តល់ប្រឹក្សាយោបល់ក្នុងស្រុក និងមកពីក្រៅប្រទេសដែលមានបទពិសោធន៍យូរឆ្នាំ ផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យជូនអតិថិជនប្រកបដោយភាពច្បាស់លាស់ និងមានវិជ្ជាជីវៈ។ ក្រុមប្រឹក្សាយោបល់របស់ក្រុមហ៊ុន អេមីង ហូលឌីង ត្រូវបានបណ្តុះបណ្តាលមានអាជីពច្បាស់លាស់ ដែលមានថ្នាក់គ្រប់គ្រងមកពីប្រទេសសឹង្ហបុរី មានបទពិសោធន៍ជាង១៥ឆ្នាំក្នុងវិស័យខុនដូ។ ក្រុមហ៊ុនអេមីង មានចុក្ខវិស័យ និងការអភិវឌ្ឍទីផ្សាររបស់ខ្លួនតាមរបៀបអនឡាញឱ្យទាន់សម័យឌីជីថល។

ការចាប់ដៃគូសហការជាមួយក្រុមហ៊ុនប៊្លូមេឌា ខេមបូឌាក្នុងការធ្វើអាជីវកម្មនេះ ក្រុមហ៊ុនប្ល៊ូមេឌា ខេមបូឌា នឹងធ្វើជាអ្នកទទួលបន្ទុករៀបចំនូវយុទ្ធសាស្រ្តធ្វើទីផ្សារអាជីវកម្ម ការរៀបចំអភិវឌ្ឍទីផ្សារឌីជីថល ដោយរៀបចំជាវីដេអូផ្សេងៗ ផ្សាយពាណិជ្ជកម្មពីគម្រោងខុនដូនានារបស់ក្រុមហ៊ុន អេមីង ហូងឌីង ធ្វើយ៉ាងណាឱ្យអាជីវកម្មមានដំណើរការល្អ ឆាប់រហ័ស៕

ពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូពាណិជ្ជកម្មនៃក្រុមហ៊ុនទាំងពីរ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.