វិស័យដឹកជញ្ជូននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះកំពុងមានតម្រូវការខ្លាំង

អញ្ជើញចូលរួមក្នុងកម្មវិធីទំនើបភាវូបនីយកម្មខ្មែរ ដែលផលិតដោយក្រុមហ៊ុន ប្ល៊ូ មេឌា លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា(CAMFFA) បានមានប្រសាន៍ថា​វិស័យដឹកជញ្ជូននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះកំពុងមានតម្រូវការ និងមមាញឹកជាខ្លាំងក្នុងខណៈ ដែល សេដ្ឋកិច្ចកម្ពុជាកំពុងមានការកើនឡើង។ ប្រធានសមាគមរូបនេះបានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យដឹកជញ្ជូនគឺជាផ្នែកសំខាន់មែនទែន ព្រោះថាអ្នកផលិតមិនអាចផលិតនៅទីនេះ លក់ឱ្យតែអ្នកនៅទីនេះ គេដើរមកទិញនៅទីនេះទេ។ ផលិតនៅទីនេះ គឺយើងដឹកទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ ដឹកទៅឱ្យអ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ ហើយក៏ដឹកកសិផលផ្សេងៗពីកសិដ្ឋានមករោងចក្រជាដើម»។ លោកបានធ្វើការបញញជាក់ថា ថាវិស័យដឹកជញ្ជូននេះមានទំហំធំណាស់ បច្ចុប្បន្នគ្រាន់តែសមាគមបញ្ជូនទំនិញកម្ពុជាមានសមាជិកជាង១០០ក្រុមហ៊ុន ដែលយ៉ាងហោចណាស់មានបុគ្គលិកចូលធ្វើការជាង២ម៉ឺននាក់ ហើយនៅមានក្រហ៊ុនដឹកជញ្ជូនជាច្រើនទៀត ដែលមិនទាន់ចូលជាសមាជិក ។ នេះយើងមិនទាន់គិតដល់វិស័យផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផង។ ជាមួយនឹងការរីកចម្រើននៃវិស័យដឹកជញ្ជូននេះ បច្ចុប្បន្ន វិស័យនេះកំពុងជួបនូវបញ្ហាប្រឈមនឹងការខ្វះខ្លាំងធនធានមនុស្សជំនាញលើផ្នែកដឹកជញ្ជូន ដែលទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញលើផ្នែកនេះបន្ថែមទៀត។

​ដើម្បីជ្រាបច្បាស់នូវពត៌មានបន្ថែមទៀតសូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចខាងក្រោម៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.