JFT Jet និង Smile & Sweet សហការគ្នាជំរុញការទាក់ទាញកំណើនទេសចរណ៍មកកាន់កម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Smile & Sweet.បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT Jet ដើម្បីជំរុញការទាក់ទាញកំណើនទេសចរណ៍ មកកាន់កម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សារណៈរវាងលោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Smile & Sweet ជាមួយលោកស្រី ខែក ខេមរ៉ាត អគ្គនាយកា ក្រុមហ៊ុន JFT Jet លោក ស៊ិន សត្ថា អគ្គនាយករបស់ក្រុមហ៊ុន (Smile & Sweet) បានឱ្យដឹងថា ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល លោកបានចាប់ដៃគូជាមួយដៃគូនៅខាងក្រៅប្រទេស ក៏បង្កើតឲ្យបាននូវក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការរីកចម្រើន ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។

លោក ស៊ិន សត្ថា បញ្ជាក់ថា ជាគោលបំណងដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍ Smile & Sweet ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបើដំណើរការឡើងវិញ។

លោក ស៊ិន សត្ថា លើកឡើងថា ការដាក់ចេញគោលនបាយអនុវត្តទេសចរណ៍វ៉ាក់សាំងតាំងពីបំណាច់ឆ្នាំ២០២១មក គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលើវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ ដំបូងគេដែលបើកទទួលទេសចរណ៍អន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

លោក ស៊ិន សត្ថា បន្តថា ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបធ្វើឱ្យកំណើនទេសចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។

លោក ស៊ិន សត្ថា អះអាងថា ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

ដោយឡែក លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការក្រុមហ៊ុន មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុន JFT និង ក្រុមហ៊ុនទេសចរណ៍ Sweet & Smile គឺជាការបើកឱកាសអោយក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ និងអាកាសចរណ៍ បានបើកដំណើរការអោយមានប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.