រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៨០មេហ្កាវ៉ាត់ ចាប់ផ្តើមដំណើរការនៅកម្ពុជា

ក្រុមហ៊ុន SchneiTec Group បាននាំយកថាមពលអគ្គិសនីដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថានក្រោមការសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រភពពន្លឺព្រះអាទិត្យដ៏ធំដំបូងគេនៅកម្ពុជា។

SchneiTec Group ជាសម្ព័ន្ធក្រុមហ៊ុនដែលផ្តោតសំខាន់លើការការអភិវឌ្ឍបច្ចេកវិទ្យាថាមពលស្អាតនិងកកើតឡើងវិញក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ  ៨0 មេហ្កាវ៉ាត់ ដំបូង និងធំជាងគេបង្អស់ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងក្នុងការកសាងរោងចក្រផលិតថាមពលអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យនេះ លាតសន្ធឹងលើផ្ទៃដី ១១០ហិចតា ក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ សម្រាប់ការផលិតថាមពលអគ្គិសនីប្រមាណ ៨០ មេហ្កាវ៉ាត់ដើម្បីផ្គត់ផ្គង់ជូនដល់អគ្គិសនីកម្ពុជា។

លោកបណ្ឌិត ហេង សុជាតិ នាយកប្រតិបត្តិនៃក្រុមហ៊ុន SchneiTec Group បានមានប្រសាសន៍ថា ការអនុវត្តន៍គម្រោងរោងចក្រអគ្គិសនី៨0 មេហ្កាវ៉ាត់ លើកនេះ បានសម្រួលការផ្គត់ផ្គង់ថាមពលអគ្គីសនីបានយ៉ាងហោច ៤ភាគរយនៃថាមពលដែលត្រូវបានប្រើប្រាស់សរុបនៅព្រះរាជាណាចក្រកម្ពុជា ដោយផលិតបានថាមពលប្រមាណ ១០៥លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ៦០នាក់ និងជួយកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ  ៤៥ម៉ឺនតោនក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SchneiTec Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ធ្លាប់ទទួលបានស្នាដៃនៃការបង្កើតរោងចក្រផលិតថាមពលដូចនេះម្ដងរួចមកហើយនៅបាវិត ហើយក្រៅពីរោងចក្រ ៨០ មេហ្កាវ៉ាត់ នៅកំពង់ស្ពឺនេះទៀតសោត ក្រុមហ៊ុនក៏កំពុងបន្តការអភិវឌ្ឍន៍រោងចក្រនៅខេត្តមួយចំនួនផ្សេងទៀតផងដែរ។ ដើម្បីយល់ជ្រាបកាន់តែច្បាស់ពីក្រុមហ៊ុននេះ សូមរង់ចាំទស្សនាវីឌីអូឯកសារស្ដីពីក្រុមហ៊ុន SchneiTec Group ដែលត្រូវបានសហការណ៍ផលិតជាមួយក្រុមហ៊ុន Blue Media Cambodia ។

សកម្មភាពក្រុមការងារថត៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.