វីដេអូពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំ២០២០ ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន

វីដេអូពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាង គោរាគទេវី ដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ព.ស២០៥៦៤ វេលា៨ និង៤៨នាទីយប់ ធ្វើឱ្យអ្នកទស្សនាមានការគាំទ្រជាខ្លំាង។

វីដេអូ ដែលមានរយៈពេលប្រមាណជាង១០នាទី បង្ហាញពីសកម្មភាពទេពធីតាឆ្នាំថ្មីយាងចុះមក ដោយមានបញ្ចូលនូវទិដ្ឋភាពស្រស់ស្អាតពីលើអាកាស នៃ២៥ខេត្ត-រាជធានី របស់ព្រះរាជាណាចក្រកម្ពុជា និងការរចនាក្រាហ្វិកយ៉ាងល្អប្រណិត នៃពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានបានធ្វើការផ្សាយផ្ទាល់វីដេអូនេះតាមកញ្ចក់ទូរទស្សន៍ និងផ្សាយផ្ទាល់តាមរយៈទំព័រហ៊្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ដែលតាមរយៈការផ្សាយក្នុងទំព័រហ៊្វេសប៊ុក នេះមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ១លាន៤សែនដងឯណោះ។   

អ្នកទស្សនាបានចុចlike និងបញ្ចេញមតិសម្តែងនូវការពេញចិត្ត និងគាំទ្រជាច្រើន ទៅលើគំនិត ការតុបតែងឆាក និងការរចនាប្រកបដោយភាពច្នៃប្រឌិត ផលិតជាវីដេអូនេះឡើង។

ម្ចាស់គណនេយ្យឈ្មោះ គន់ រៀមរតនៈ បានចូលខំមិនថា៖ ឆ្នាំនេះ ថតបានស្អាតជាងឆ្នាំមុនៗ។ Jimmy Hong : This year’s video graphic has been improved! Good job TVK! ព្រមទាំងមានមតិកោតសរសើរជាច្រើនទៀត។

គួរបញ្ជាក់ថា ការរៀបចំផលិតវីដេអូ នៃពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំជូត ឆ្នាំ២០២០នេះ បានរៀបចំ និងគាំទ្រថវិកាដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន និងក្រុមហ៊ុន FUN Entertainment សហការរៀបចំការផលិតជាវីដេអូដោយក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា ក្រោមការផ្ដល់ប្រឹក្សាពីសំណាក់សាស្រ្តាចារ្យជំនាញ នៃសាលាវិចិត្រសិល្បៈ៕

TVK Facebook: https://bit.ly/3ak0LMu

សកម្មភាពក្រៅឆាក៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.