ក្រុមហ៊ុនទូរគមនាគមន៍ដែលមានអាយុកាលជាងមួយទសវត្សរ៍នៅកម្ពុជា

នាពេលថ្មីៗនេះមិត្តហ្វូនបានប្រារព្ធនូវខួបលើកទី១១របស់ខ្លួនក្នុងការចាប់កំណើតនិងបម្រើសេវាកម្មជូនអតិថិជនកម្ពុជា។

ក្រុមហ៊ុន មិត្តហ្វូន ដែលបម្រើលើវិស័យទូរគមនាគមន៍និងបច្ចេកវិជ្ជា ព័ត៌មានវិទ្យាបានចូលមកបង្កើតទីផ្សារអាជីវកម្មរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០០៩ បើគិតមកទល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។ ក្រៅពីមានវត្តមានក្នុងប្រទេសមួយចំនួនក្នុងពិភពលោក កម្ពុជាក៏ជាគោលដៅដែលក្រុមហ៊ុននេះពាំនាំមកនូវបច្ចេកវិជ្ជា មកអភិវឌ្ឍន៍ក្រោមមហិច្ឆតាគាំទ្រដល់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងបដិវត្តឧស្សាហកម្មទី ៤។

តាមរយៈវត្តមានរបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក្រុមហ៊ុនបានពង្រីកបណ្ដាញសាខារបស់ខ្លួនទូទាំងប្រទេសកម្ពុជា និងបម្រើសេវាកម្មជូនប្រជាជនកម្ពុជាប្រមាណ៩លាននាក់ ការអភិវឌ្ឃបច្ចេកវិជ្ជា សេវាអ៊ីនធឺណិតចល័តចាប់តាំងពី 2G រហូតដល់ 5G (ក្នុងឆ្នាំ២០១៩) រួមជាមួយនូវការកោតសរសើរនិងទទួលបាននូវពានរង្វាន់ជាច្រើន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនៃវឌ្ឍនភាពរបស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូនបានចងក្រងឡើងនូវវីឌីអូជាកំណត់ត្រាសកម្មភាពក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រោមកិច្ចសហការណ៍ផលិតជាមួយក្រុមហ៊ុន ប៊្លូ មេឌា ខេមបូឌា។

សូមទស្សនានូវសកម្មភាពក្រៅឆាកនៃការផលិត និងវិឌីអូឯកសារនេះនៅខាងក្រោម។

សកម្មភាពក្រៅឆាក៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.