បុរី អាម៉ូរី ៧មករា បញ្ចុះតម្លៃ ដល់ទៅ ៥% + ១០% ក្នុងឱកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់

បុរី អាម៉ូរី ៧មករា បញ្ចុះតម្លៃ ដល់ទៅ ៥% +​ ១០%​ ក្នុងឱកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បុរី អាម៉ូរី ៧មករា បើកលក់ផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ជាមួយនឹងការផ្តល់ជូនប័ណ្ណលាទសំណាងពិសេស2999$ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរាជធានីភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ដោយមានផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទA និង ប្រភេទB មានតម្លៃចាប់ពី65800$ដុល្លារឡើងទៅ។

លោក ​សួន វីរៈតារា​ អគ្គនាយក​ក្រុមហ៊ុន​អាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករានឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ។

លោកបន្តថា តំបន់នេះ បាន​​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ក្លាយ​ទៅ​ជា​​តំបន់​មាន​សក្ដានុពល​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ អ្វី​ដែល​ពិសេស​ទៀត​នោះ តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដូច​នៅ​ក្នុង​ទីក្រុង ដែល​វា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន និង​ប្រកប​អាជីវកម្ម។ ជាក់​ស្ដែង​តំបន់នេះ នា​បច្ចុប្បន្ន នៅទីនោះប្រជុំដោយ​ធនាគារ សាលារៀន​អន្តរជាតិ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ៗ​ជាច្រើន​បម្រើ​ឲ្យ​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​។ ហេតុផល​ទាំង​នេះ​ហើយ បាន​ធ្វើ​ឲ្យ​បុរី អាម៉ូរី ៧ មករា លេច​រូបរាង​នៅ​ទីនេះ។

អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ ៥% + ១០% និងប័ណ្ណលាទសំណាង ២,៩៩៩$ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។ ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារសម្រាប់ការ​ទិញផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ។ 

ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ​៧មករា មានប្រភេទដីដូចជា៖

ជម្រើសទី១ ដីទំហំ ៥ម X ២០ម

ជម្រើសទី២ ដីទំហំ ១០ម X ២០ម

ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម

ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ​៧មករា មានប្រភេទដីដូចជា៖

ផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទA E0+E1+E2

ផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទB E0+E

វីឡាកូនកាត់ E0+E1+E2

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.