ប្ល៊ូមេឌា ចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផលិតរបាំងមុខជំងឺកូវីដ១៩

ស្របពេល ដែលពិភពលោក កំពុងរងគ្រោះនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងក៏រងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន ប្ល៊ូមេឌា ខេមបូឌា បានចុះកិច្ចសន្យា ជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយ ដែលផលិតរបាំងមុខ ការពារការឆ្លងនូវជំងឺកូវីដ១៩។

ទិសដៅ ដែលក្រុមហ៊ុនប្ល៊ូមេឌាជ្រើសរើសការសហការជាមួយក្រុមហ៊ុន ក្នុងស្រុកមួយនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្កើតឡើងដោយកូនខ្មែរ សុទ្ធសឹងជាយុវជនវ័យក្មេងស្រលាញ់ផ្នែកបច្ចេកវិទ្យា បានខិតខំច្នៃប្រឌិតបង្កើត របាំងមុខការពារជំងឺកូវីដនេះឡើង ស្របទៅតាមស្តង់ដារអឺរ៉ុប និងក្រោមការប្រឹក្សាផ្នែកបច្ចេកទេសពីសាស្រ្តាចារ្យ​ជំនាញមកពីបរទេសផងដែរ ។

តាមរយៈការចុះកិច្ចសន្យានេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រគល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនប្ល៊ូមេឌាខេមបូឌាជាអ្នកធ្វើទីផ្សារ លក់ និងចែកចាយរបាំងមុខនេះនៅក្នុងប្រទេសកម្ពុជា។ ការចុះកិច្ចសន្យានេះ គឺជួយលើកកម្ពស់ស្នាដៃកូនខ្មែរក្នុងផ្នែកបច្ចេកវិទ្យា និងជួយផ្តល់ការងារដល់និស្សិតខ្មែរ ដែលកំពុងសិក្សាផ្នែកនេះ ជំរុញផ្នែកបច្ចេកវិទ្យាក្នុងស្រុកយើងឲ្យជឿនលឿនស្របតាមឧស្សាហកម្ម៤.០។

របាំងមុខដែលផលិតដោយកូនខ្មែរនេះ មានលក្ខណៈស្រាល ងាយស្រួលពាក់ មិនធ្ងន់ មិនធ្វើឱ្យឈឺក្បាល និងរក្សាបាននូវអនាម័យខ្ពស់ សមស្របទៅនឹងការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ នៅតាមភោជនីយដ្ឋាន អាកាសយាន្តដ្ឋានអន្តជាតិ សណ្ឋាគារ ហាងលក់ភេសជ្ជៈ ធនាគារ កន្លែងបម្រើការនៅតាមទីសាធារណៈផ្សេងៗដូចជា ផ្សារទំនើប និងស្ថាប័នផ្សេងៗទៀត  ពាក់ដើម្បីការពារខ្លួនពីឆ្លងជំងឺកូវីដ១៩ តាមរយៈការក្អក កណ្តាស់ និងថែរក្សាបាននូវអនាម័យខ្ពស់សម្រាប់សុខភាព។ ក្រុមហ៊ុនប្ល៊ូមេឌារួមជាមួយនឹងអ្នកបច្ចេកទេសនឹងច្នៃម៉ូតរបាំងមុខនេះឱ្យសមស្របទៅនឹងស្ថាប័នអ្នកប្រើប្រាស់ដូចជានៅតាមមន្ទីរពេទ្យ សណ្ឋាគារ ភោជនីយដ្ឋាន និងច្នៃម៉ូតឱ្យសក្តិសមទៅនឹងអ្នកប្រើប្រាស់ដូចជាមនុស្សទូទៅ យុវវ័យ កុមារ ដោយមានរំលេចនូវ រូបភាពផ្សេងៗ និងមានច្រើនព៌ណសម្រាប់ជ្រើសរើសផងដែរ។

សម្រាប់ស្ថាប័នមន្ទីរពេទ្យ ស្ថាប័នរដ្ឋ និងឯកជន នានាដែលមានបំណងចង់ជាវរបាំងការពារមុខនេះយកទៅប្រើប្រាស់អាចធ្វើការទំនាក់ទំនងទៅកាន់ ក្រុមហ៊ុនប្ល៊ូមេឌាតាមរយៈ ទំនាក់ទំនងខាងក្រោម៖

របាំងមុខការពារមេរោគ Covid-19

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.