ក្រុមគ្រួសារអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចូលរួមមូលនិធិជនបទកម្ពុជា ប្រឆាំងនឹងជម្ងឺកូវីដ-១៩

តាមរយៈមូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប៊្លូ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជន គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។

ជាក់ស្ដែង តាមរយៈលោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) និងលោក ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ បញ្ជាការដ្ឋានអង្គរក្ស ដែលត្រូវជាកូនប្រុសបង្កើតទាំងពីររបស់លោកវេជ្ជ. ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានចូលរួមបរិច្ចាគជាថវិកាផ្ទាល់ខ្លួន និងគៀងគរថវិកាពីក្រុមការងារចូលរួមមូលនិធិនេះ ដើម្បីចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងដោយផ្ទាល់ជាមួយជម្ងឺរាតត្បាតកូវីដ-១៩។

លើសពីនេះ មូលនិធិជនបទកម្ពុជា ក៏ធ្លាប់បានអនុវត្តន៍ការគៀងគរដូចនេះប៉ុន្មានលើកមកហើយ ដែលមានជាការនាំយកអំណោយទៅឧបត្ថម្ភដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាព ចាក់អង្រែក្រោម និងតាមទីជនបទនានាទូទាំងប្រទេស ដោយមិនសំដៅតែសម្រាប់គ្រូពេទ្យនោះទេ។ ជាក់ស្ដែង កន្លងមក ក្រុមការងារស្ម័គ្រចិត្តរបស់មូលនិធិ បានចុះជួយដល់ជនក្រីក្រ ដែលមានជីវភាពខ្វះខាត រួមមានកុមារកំព្រា និងជនទីទ័លក្រជាដើម ក្នុងបេសកម្មនៃការចែករំលែក និងសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខ នៅថ្ងៃសៅរ៍ខាងមុខនេះ ក្រុមការងារសប្បុរសយើងក៏នឹងចូលរួម ធ្វើបុណ្យបរិច្ចាកមុនចូលឆ្នាំថ្មី ជូនសហគមន៍ ទួលសំបូរ (សហគមន៍គ្រួសារក្រីក្រ១០០គ្រួសារ)។

សប្បុរសជនអាចបរិច្ចាគតាមរយៈលេខទូរស័ព្ទ ០៩២ ២១៧ ៤៣៤ ឬ ០៩៨ ៦៣២ ៨៦៦ ឬតាមរយៈធនាគារ ABA 000 384 474 (SENG VANNAK) ឬ WING 092 217 434

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.