មន្ទីរពហុព្យាបាល មេត្រូ បានបើកសម្ពោធដាក់ដំណើរការជាផ្លូវការកាលខែមីនា ឆ្នាំ២០២០កន្លងមកនេះ ប្រមូលផ្ដុំដោយវេជ្ជបណ្ឌិតឯកទេសល្បីៗដែលកំពុងបម្រើការងារក្នុងស្ថាប័នជាតិ និងអន្តរជាតិ ជាមួយជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ។
ជាមួយឧបករណ៍ទំនើបប្រកបដោយបច្ចេកវិទ្យាចុងក្រោយ មន្ទីរពហុព្យាបាល មេត្រូ ផ្ដល់ជូននូវការប្រឹក្សាយោបល់ និងព្យាបាលទៅលើផ្នែកជាច្រើន ដូចជាឯកទេសសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ជំងឺប្រព័ន្ធទឹកនោម ប្រព័ន្ធប្រូស្តាត ប្រព័ន្ធប្រសាទ ប្រព័ន្ធរំលាយអាហារ ខួរក្បាល ឆ្អឹងខ្នង ចោះដោយអង់ដូស្កូប រោគស្ត្រី ស្បូន កស្បូន កាមរោគ សើរស្បែក ប្រព័ន្ធបន្តពូជស្ត្រី បាក់បែកឆ្អឹង និងវះកាត់កែសម្ផស្ស ដែលធានានូវគុណភាព និងសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។
ជាមួយបរិក្ខាវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាក ត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្ដង់ដាអន្តរជាតិ ដែលអ្នកជម្ងឺនឹងមិនទទួលអារម្មណ៍ថាជាមន្ទីរពេទ្យនោះទេ តែជាផ្ទះរបស់ខ្លួនពិតៗ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលដែលបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ កំពុងទទួលរងការគំរាមកំហែងពីជំងឺកូវីដ-១៩ វាជាការសមស្របមួយសម្រាប់ប្រជាជនកម្ពុជាទៅទទួលព្យាបាលជំងឺនៅមន្ទីរពហុព្យាបាល មេត្រូ ដែលជាមន្ទីរពេទ្យក្នុងស្រុកមួយជាមួយស្ដង់ដាទទួលស្គាល់ដោយអន្តរជាតិ និង ការបម្រើសេវាប្រកបដោយក្រមសីលធម៌ខ្ពស់ផងដែរ។
សូមធ្វើការជួបពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពហុព្យាបាល មេត្រូ តាមរយៈលេខទូរស័ព្ទ 012 / 015 / 066 – 262 789 ឬអញ្ជើញទៅដោយផ្ទាល់តាមរយៈអាស័យដ្ឋាន៖ ផ្ទះលេខ៤៨ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ E-mail: [email protected]។