ចលនានៃការចូលរួមបរិច្ចាគថវិកា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ដើម្បីចូលរួមចំណែកប្រមូលថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធនាគារ ស្ថាបនា បានបង្កើតយុទ្ធនាការមួយរបស់ខ្លួនតាមរយៈការបង្កើតនូវគណនីធនាគាររបស់ខ្លួនឈ្មោះថា FIGHT COVID SAVE LIVE (Vaccine) សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចូលរួមចំណែកបរិច្ចាគថវិការបស់ខ្លួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩។
សម្រាប់បងប្អូនដែលមានចង់ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ បងប្អូនអាចធ្វើការបរិច្ចាគកាន់តែងាយស្រួលជាមួយធនាគារ ស្ថាបនា តាមរយៈ Sathapana Mobile ដោយស្កេន QR ឬក៏ផ្ទេរប្រាក់ទៅកាន់គណនី FIGHT COVID SAVE LIVE (Vaccine) របស់ធនាគារ ស្ថាបនា ដូចខាងក្រោម៖
FIGHT COVID SAVE LIVE (Vaccine) 00109314 | KHR
FIGHT COVID SAVE LIVE (Vaccine) 00109307 | USD
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួនប្រមាណ៥០ម៉ឺននាក់៕

