គំនូរជីវចលដំបូងបង្អស់ស្តីអំពី «ដំណើរពុទ្ធប្រវត្តិ» នឹងផលិតចេញឆាប់ៗនេះ

គំនូរជីវចលដំបូងបង្អស់ស្តីអំពី «ដំណើរពុទ្ធប្រវត្តិ» នឹងផលិតចេញឆាប់ៗនេះ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Metfone សហការផលិតជាមួយក្រុមហ៊ុន Blue Media និងការផ្តល់ប្រឹក្សាខ្លឹមសារពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Metfone និង នាយិកាក្រុមហ៊ុនBlue Media Cambodia បានអញ្ជើញប្រគេនទេយ្យទានថ្វាយចំពោះសម្តេចព្រះមហាសុមេធាធិបតី កត្តិបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រមេគុណរាជធានីភ្នំពេញ និងជាព្រះប្រធានលេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឳកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុន Metfone បានមានប្រសាសន៍ទូលថ្វាយ និងស្នើសុំការឯកភាព គាំទ្រ និងសហការពីសម្តេចព្រះសង្ឃនាយក ផលិតវីដេអូតុក្កតាអប់រំស្តីអំពី ដំណើរពុទ្ធប្រវត្តិដកស្រង់ចេញពីគម្ពីរជាតកនានា ក្រោមចំណងជើងថា «មាគ៌ាព្រះធម៌» ក្នុងគោលបំណងចូលរួមចំណែកពង្រឹងសីលធម៌សង្គមតាម រយៈគោលការណ៍ព្រះពុទ្ធសាសនា។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត ព្រះអង្គមានព្រះទ័យសោមនស្សរីករាយ ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានរួមគ្នាបង្កើតគំនូរជីវចលទាក់ទងពុទ្ឋប្រវត្តិ ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ ព្រះអង្គក៏បានមានបន្ទូលពីប្រវត្តិពុទ្ឋសាសនា ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់បន្ថមផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.