ដោយមានការទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំរបស់ព្រះពុទ្ធសាសនាសម្រាប់ប្រជាជនទូទៅជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលកំពុងឈានទៅរកសេដ្ឋកិច្ចសម័យទំនើបនិងវប្បធម៌ចំរុះនៅលើសកលលោក ក្រុមហ៊ុនមិត្តហ្វូនក្រោមការពិគ្រោះយោបល់របស់គណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បាននឹងកំពុងបង្កើតគម្រោងខ្សែវីដេអូអំពី «មាគ៌ានៃព្រះធម៌» ដែលមានគោលបំណងលើកកម្ពស់ក្នុងការតម្រង់ទិសមនុស្សឱ្យស្គាល់ពីតម្លៃពិតនៃព្រះពុទ្ធសាសនា ពោលគឺដើម្បីណែនាំមនុស្សអំពីរបៀបរស់នៅប្រកបដោយគុណធម៌ ក្តីស្រឡាញ់ និងភាពអាណិតអាសូរជាមួយមនុស្សដែលជួបនឹងស្ថានភាពលំបាក។
នៅទីនេះ ប្រជាជនរស់នៅជាមួយគ្នានិងឆ្ពោះទៅរកការកសាងសង្គមប្រកបដោយការអាណិតអាសូរមានសុខភាពល្អនិងនិរន្តរភាព។
ខ្សែវីដេអូគឺជាគម្រោងវីដេអូមិនរកប្រាក់ចំណេញផលិតនិងរក្សាសិទ្ធិដោយក្រុមហ៊ុនមិត្តហ្វូននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈសង្ឃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា រួមមានដំណើររឿងនិងមេរៀនជជែកអំពីព្រះធម៌ និងការបង្រៀនរបស់ព្រះពុទ្ធ។
រាល់មាតិកាទាំងអស់ត្រូវបានអនុម័តនិងពិគ្រោះយោបល់ដោយគណៈសង្ឃជាន់ខ្ពស់នៃព្រះសង្ឃពុទ្ធសាសនា។ វគ្គដំបូងនៃស៊េរីនឹងត្រូវបានចេញផ្សាយជាបណ្តោះអាសន្នក្នុងខែកក្កដាឆាប់ៗនេះ។