ខ្ញុំឃើញថាប្រទេសកម្ពុជាផ្ដល់នូវឪកាសវិនិយោគជាច្រើន និងមានអំណោយផលល្អសម្រាប់វិនិយោគិនអាមេរិកនេះជាប្រសាន៍របស់លោក លោក Allen Dodgson Tan ។
លោក Allen Dodgson Tan ដែលជាប្រធានសភាពាណិជ្ជកម្មកអាមេរិចនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លើយតបយ៉ាងល្អក្នុងទំនាក់ទំនងការងារធុរកិច្ចជាមួយអន្តរជាតិជាពិសេសគឺអាមេរិក។ ក្រុមហ៊ុនជំនួញអាមេរិកកំពុងតែសំឡឹងមកកាន់ទីផ្សារកម្ពុជា ដោយសារកម្ពុជាមានកំណើនយុវជន ដែលនេះជាសញ្ញានៃការអភិវឌ្ឍ។ យើងក៏ដឹងដែរថាក្នុងចំណោមប្រទេសទាំងឡាយនៅអាស៊ាន កម្ពុជាជាប្រទេសដែលមានដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចយឺតមួយក្នុងន័យបង្កើនឪកាសដើម្បីការលូតលាស់។ ហេតុដូចនេះហើយទើបខ្ញុំសំឡឹងឃើញថាកម្ពុជានៅតែមានភាពទាក់ទាញនៅគ្រប់វិស័យដើម្បីទទួលយកការវិនិយោគបន្ថែម ជាពិសេសនោះគឺវិស័យកសិកម្មដែលនៅបន្តមានផ្ទៃដៃទំនេរនៅច្រើននៅឡើយដើម្បីបង្កើតជាការទាញយកផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច។
ជាមួយគ្នានេះដែរដោយសារអាមេរិកតែងតែផ្ដល់លក្ខខណ្ឌល្អក្នុងផលិតផលក៏ដូចជាសេវាកម្មប្រកបដោយគុណភាពនិងតម្លៃ ជាពិសេសគឺការងារប្រកបដោយវិជ្ជាជីវៈនិងបង្កើតបរិយាកាសការងារល្អសម្រាប់និយោជិតកម្ពុជា ដែលនេះហើយជាហេតុផល សម្រាប់កម្ពុជានិងអាមេរិកក្នុងដំណើរសហការណ៍ប្រតិបត្តិការការងារធុរកិច្ចតទៅទៀត។
គួរបញ្ជក់ផងដែរថានេះជាខ្លឹមសារដកស្រង់ចេះពីកិច្ចពិភាក្សាអំពី ការជម្រុញធុរកិច្ចអាមេរិចនៅកម្ពុជា ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ទំនើបភាវូបនីយកម្មខ្មែរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ប៊្លូ មេឌា និងត្រូវបានផ្សាយនៅលើបុស្តិ៍ទូរស្សន៍ជាតិកម្ពុជា (ទទក)។