មិត្តហ្វូនបានជ្រើសរើស ប៊្លូ មេឌា ជាដៃគូផលិតរឿងខ្លីដែលកំពុងមានការទាក់ទាញខ្លាំង

ក្រុមហ៊ុនទូរគមនាគមន៍ មិត្តហ្វូន បានជ្រើសយកក្រុមហ៊ុន ប៊្លូ មេឌា ខេមបូឌា ជាដៃគូក្នុងការផលិតភាពយន្តអប់រំខ្នាតខ្លី ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញអីនធើណេត។

ភ្នំពេញៈ ថ្មីៗនេះ កម្រងភាពយន្តអប់រំខ្នាតខ្លី ដែលបានផលិតរួច និងបានដាក់ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហ្វេសបុក និងយូធូប ដែលមានចំណងជើងដូចជា ការជួបជុំដ៏មានន័យ រឿងម្លប់ និងរឿងលោកគ្រូពោះតាន់ជាដើម បានផ្ទុះនូវការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

ត្រឹមរយៈពេលតែប៉ុន្មានសប្តាហ៍ក្រោយការចាក់ផ្សាយ ភាពយន្តទាំងនេះទទួលបាននូវការចែករំលែកសរុបជាង៣៣ពាន់ដង និងការចូលទស្សនាមានរហូតដល់៤.៣លានដងឯនោះ នៅលើបណ្ដាញសង្គមហ្វេសបុក។ គួរឲ្យកត់សម្គាល់នោះគឺខ្សែភាពយន្តខ្លីដែលមានចំណងជើងថា កូនច្បង ដែលទើបតែចាក់ផ្សាយត្រឹមរយៈពេលប្រាំមួយថ្ងៃប៉ុណ្ណោះមានអ្នកចូលទៅទស្សនារហូតដល់ទៅជាងពីរលានដង។ ភាពយន្តខ្លីដែលទទួលបាននូវការសា​ទរដ៏សន្ធឹកនេះ ជាស្នាដៃថ្មីដែលស្តែងនូវឃើញនូវតថភាពពិតនៃជីវិតគ្រួសារដែលកើតមាន​នៅក្នុង​សង្គម។​ ចំណោទបញ្ហានៅក្នុរឿងគឺបង្ហាញអំពីដំណោះស្រាយរវាងអម្រែកគ្រួសារក្នុងនាមជាកូនច្បង និងសុភមង្គលផ្ទាល់ខ្លួន។

នៅពេលមិនយូរប៉ុន្មានទៀតនេះក្រុមហ៊ុនក៏នឹងត្រៀមដាក់បញ្ចាំងភាពយន្តខ្លីថ្មីមួយទៀតដែលនិយាយពីគុណម្ដាយសម្រាប់ជាចំណង​ដៃនារដូវបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ ។ភាពកំសត់ កំប្លែង គួបផ្សំនឹងការដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកដឹកនំារឿង ខ្សែភាពយន្តខ្លីៗទាំងនេះបានទាក់ទាញយ៉ាងខ្លាំងអារម្មណ៍អ្នកទស្សនា ហើយអ្វីដែលសំខាន់នោះ រឿងនិមួយៗ សុទ្ធសឹងបង្កប់នូវអត្ថន័យអប់រំល្អៗ ឱ្យមនុស្សស្រលាញ់អំពើល្អ រួមគ្នាកសាងអំពើល្អនៅក្នុងសង្គម និងបង្ហាញដំណោះស្រាយល្អៗទាក់ទងនូវបញ្ហា ដែលជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

សកម្មភាពក្រៅឆាកខ្លះៗនៃក្រុមការងារ ប៊្លូ មេឌា ពេលផលិតរឿងៈ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.