ហេតុអ្វីបានជាអង្ករសរីរាង្គមានទីផ្សារខ្លាំងនៅអឺរុប?

អង្ករសរីរាង្គកម្ពុជាកំពុងមានទីផ្សារល្អ ហើយកសិករកម្ពុជាបានបង្កើនការដាំស្រូវសរីរាង្គ ជារៀងរាល់ឆ្នាំ។ អង្ករសរីរាង្គកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ក្រៅពីបម្រើដល់ការដាំបាយសម្រាប់ទទួលទាន គឺត្រូវបានគេយកទៅបម្រើដល់វិស័យឧស្សាហកម្មចំណីអាហារផងដែរ។ ទាំងនេះជាការលើកឡើងរបស់លោកស្រី ឃី មុនី អគ្គនាយិកាក្រុមហ៊ុន Amru Rice។ 

លោកស្រីបានមានប្រសាសន៍ថា បច្ចុប្បន្នអង្ករសរីរាង្គកម្ពុជាត្រូវបាននាំចេញទីកាន់ទីផ្សារសហភាពអឺរុប សហរដ្ឋអាមេរិច ចិន អូស្រ្តាលី ញ៉ូវហ្សេលែន។ លោកស្រីមានបំណងនឹងពង្រីកទីផ្សាររបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនAmru Rice បានសហការជាមួយកសិករនៅតាមបណ្តាខេត្តមួយចំនួនធ្វើការដាំដុះស្រូវសរីរាង្គ ក្រោមកិច្ចសន្យាកសិកម្ម ដែលតាមរយៈនេះ កសិករទទួលបានទីផ្សារស្រូវ ដែលមានតំលៃល្អ និងទទួលបានចំណេះដឹងពីការដាំដុះតាមស្តង់ដារអន្តរជាតិ ដែលគេត្រូវការ។ សូមបញ្ជាក់ថា ស្រូវសរីរាង្គ គឺជាស្រូវ ដែលធ្វើការដាំដុះដោយមានការត្រួតពិនិត្យនូវសារធាតុពុល និងមានការអនុវត្តន៍តាមស្តង់ដារមួយចំនួន តាមតម្រូវការប្រទេស ដែលនាំចូល ធ្វើឱ្យស្រូវមានតម្លៃបន្ថែម និងមានការទទួលស្គាល់។

សូមទស្សនាកិច្ចសម្ភាសន៍ពិសេសទាំងស្រុងខាងក្រោមនេះ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.