អភិបាលរាជធានីភ្នំពេញ បញ្ចេញរូបភាពទិដ្ឋភាពលើអាកាសនៃរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ចេញរូបភាពទិដ្ឋភាពលើអាកាសនៃរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដែលរូបភាពទាំងនោះមានភាពខុសគ្នាដាច់ស្រឡះពីអតីតកាល ដែលបច្ចុប្បន្នរាធានីបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងលឿន ដោយមានវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ ដែលបានរីកដុះដាលកាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន យើងសង្កេតឃើញថាវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានទាំងនេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេសទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត។

គួរបញ្ជាក់ថា ការផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតពីលើអាកាសនៃរាជធានីភ្នំពេញទាំងនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយបានសហការជាមួយក្រុមហ៊ុន JFT Jet ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រឯកជនរបស់ក្រុមហ៊ុន ក្នុងការរៀបចំ និងផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.