សុខចិត្តចំណាយលុយក្រុមហ៊ុនខ្លួនឯង ផលិតវីដេអូគំនូរជីវចល និងភាពយន្តខ្លី ដើម្បីអប់រំដល់ពលរដ្ឋកម្ពុជា! (មានវីដេអូ)

ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញមានការបង្ហោះជូនទស្សនានូវវីដេអូភាពយន្តគំនូរជីវចល និងភាពយន្តខ្លីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកក៏ដូចជា យូធូប ដែលវីដេអូទាំងនេះក្រុមហ៊ុន មិត្តហ្វូន បានចំណាយថវិកាក្រុមហ៊ុនផ្ទាល់ដើម្បីផលិត និងចែករំលែកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមបានទស្សនា។ជាការចូលរួមចំណែកកៀរគរសាមគ្គីភាព និងបំផុសស្មារតីធ្វើជាមនុស្សល្អ និងស្មោះត្រង់ ដូចនេះមិត្តហ្វូនបានចំណាយនូវថវិកាក្រុមហ៊ុនផ្ទាល់ក្នុងការផលិតនូវវីដេអូទាំងនេះ ដើម្បីអាចឲ្យលោកអ្នកទស្សនា បានយល់ជ្រាបនូវលក្ខខណ្ឌជីវិតរបស់តួអង្គផ្សេងៗពីគ្នា ដែលពួកគេស្វែងរកផ្លូវចែករំលែក និងលះបង់ភាពស្រណុកសុខស្រួលរបស់ខ្លួនដើម្បីក្ដីសុខមនុស្សជុំវិញខ្លួន។ចំពោះគម្រោងទីមួយរបស់ខ្លួន គឺវីដេអូគំនូរជីវចល ដែលមានឈ្មោះថា «ក្រដាស ស» ចំនួន ៣៦ ភាគ ហើយនឹងបន្តផលិតចំនួន ២៤ ភាគបន្ថែមទៀត សម្រាប់ខែមិថុនាដល់ខែធ្នូ។ ដោយឡែកក្រុមហ៊ុនមិត្តហ្វូន ក៏បានចំណាយថវិកាលើគម្រោងទីពីររបស់ខ្លួនផងដែរ គឺខ្សែភាពយន្តខ្លីដែលបានបង្កប់នូវគំនិតសំខាន់ គឺដើម្បីលើកស្ទួយនូវការចេះជួយគ្នាមិនថាក្នុងរង្វង់គ្រួសារ ឬសង្គមជាតិឡើយ។ សព្វថ្ងៃក្រុមហ៊ុនបានផលិតភាពយន្តខ្លីចំនួនបីរួចមកហើយ ដែលមានចំណងជើងដូចជា «ការជួបជុំដ៏មានន័យ» «ម្លប់» និង «លោកគ្រូពោះតាន់» ជាដើម។

គម្រោងទាំងពីរនេះបានទទួលនូវសន្ធឹកនៃការគាំទ្រយ៉ាងច្រើនលើសលប់ តាមរយៈយូធូប និងគេហទំព័រហេ្វសបុកផ្លូវការរបស់ក្រុមហ៊ុន មិត្តហ្វូន។គួរបញ្ជាក់ផងដែរថា គម្រោងទាំងពីរខាងលើ គឺគំនិតផ្តួចផ្ដើមក្នុងការផលិតរបស់ក្រុមហ៊ុនទូរគមនាគមន៍ មិត្តហ្វូន ដោយមានក្រុមហ៊ុន ប៊្លូ មេឌា ខេបូឌា ជាផលិករ។

ទស្សនាវីដេអូគំនូរជីវចល និងភាពយន្តខ្លីនៃគម្រោងទាំងពីរដូចខាងក្រោម៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.