ឯកឧត្តម Hidehisa Horinouchi ដែលជាអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចពិភាក្សាអំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា ជប៉ុន។ ឯកឧត្តមបានបង្ហាញនូវការសប្បាយរីករាយដោយបានឃើញប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសន្ធឹកសន្ធាប់រហូតចូលជាប្រទេសមានចំណូលមធ្យមនៅឆ្នំា២០៣០។ ប្រទេសជប៉ុនបានរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាចាប់តាំងពីដើមទ.សទី៩០មក ហើយក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីរហូតមកទល់ឆ្នាំ២០១៧ ប្រទេសជប៉ុនបានផ្តល់ជំនួយប្រមាណ៣៨៦លានដុល្លារអាមេរិចក្នុងការចូលរួមស្តារប្រទេសកម្ពុជាឡើងវិញ។ ប្រទេសជប៉ុនផ្តោតលើវិស័យអាទិភាព៣ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជាចូលជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០។ វិស័យទាំងនោះរួមមានការលើកកម្ពស់ឧស្សាហកម្ម វិស័យជួយដល់ការរៀបចំបរិស្ថានទីក្រុង និងវិស័យអភិបាលកិច្ចល្អ៕
នេះគឺជាផ្នែកមួយនៃកម្មវិធី ទំនើបភាវូបនីយកម្មខ្មែរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ប៊្លូ មេឌា និងត្រូវបានផ្សាយនៅលើបុស្តិ៍ទូរស្សន៍ជាតិកម្ពុជា (ទទក)។


សូមទស្សនានូវកិច្ចសម្ភាសន៍លម្អិតខាងក្រោម៖