ឯកឧត្តម Panyarak Poolthup ដែលជាអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាទំនាក់ទំនងល្អ រវាងកម្ពុជា-ថៃ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនរហូតដល់ ៦ពាន់លាន ដុល្លាអាមេរិចក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុនថៃប្រមាណ៤០០បាននឹងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាលើផ្នែកកសិកម្ម សំណង់ ធនាគារ សណ្ឋាគារ ការថែទាំសុខមាលភាព ប្រេងឥន្ទៈ ភោជនីយដ្ឋាន និងហាងកាហ្វេ។ ឯកឧត្តមក៏បានបញ្ជាក់ថា នឹងខិតខំបន្តកសាងនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជារវាងប្រជាជននិងប្រជាជន ដោយផ្ដោតលើការកសាងទំនុកចិត្តទេ្វភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងរវាងប្រជាជនទាំងសងខាង ក្នុងនោះបង្កើនបន្ថែមនូវការផ្លាស់ប្តូរទស្សនកិច្ច ក៏ដូចជាផ្ដល់អាហារូបករណ៍ច្រើនបន្ថែមទៀតដល់យុវជនកម្ពុជាដើម្បីទៅសិក្សាក្នុងប្រទេសថៃ ព្រោះយុវជនទាំងនេះក៏នឹងក្លាយជាអនាគតនៃប្រទេសកម្ពុជា។
នេះគឺជាខ្លឹមសារដកស្រង់ពីកិច្ចពិភាក្សាអំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា ថៃ ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ទំនើបភាវូបនីយកម្មខ្មែរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ប៊្លូ មេឌា និងត្រូវបានផ្សាយនៅលើបុស្តិ៍ទូរស្សន៍ជាតិកម្ពុជា (ទទក)។
សូមទស្សនានូវកិច្ចសម្ភាសន៍លម្អិតដូចខាងក្រោម៖