បណ្តាំម្តាយលោក អ៊ុក សាវុធ សូមយកថវិការបុណ្យសពប្រគល់ជូនមូលនិធិគន្ឋាបុប្ផា

ថវិកាចំនួន២ម៉ឺនដុល្លារ ដែលជាបច្ច័យបានមកពីពិធីបុណ្យគំរប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់លោកយាយឧបាសិកា ប៊ួយ ទង ត្រូវជាម្តាយរបស់ឯកឧត្តម អ៊ុក សាវុធ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខកាលពីថ្ងៃពុធទី២៩ ខែមករា ឆ្នាំ២០២០កន្លងមកនេះ  ត្រូវបានឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ និងលោកជំទាវ ទ្រី អេង ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀល ថ្ងៃអង្គារទី០៣ ខែមីនា ឆ្នាំ២០២០នេះ​ ដោយធ្វើការប្រគល់ជូនទៅឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានវត្តមានលោកសាស្រ្តាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

តាមប្រសាសន៍ឯកឧត្តម អ៊ុក សាវុធ ការផ្តល់បច្ច័យជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺធ្វើឡើងតាមបណ្តាំរបស់លោកយាយឧបាសិកា ប៊ួយ ទង ដើម្បីជាការរួមចំណែកទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការចំណាយថវិកាសម្រាប់ជួយសង្គ្រោះ ពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជា។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរទីតាំង ទាំងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប មានកុមារកម្ពុជាជាមធ្យមប្រមាណជាង៣០០០នាក់មកពិគ្រោះជំងឺក្រៅ ក្នុងចំនោមនោះមាន១៥%ត្រូវដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យដោយសារជាជំងឺធ្ងន់ មានប្រមាណ៥០០នាក់ ហើយមន្ទីរត្រូវចំណាយថវិកាប្រមាណ៤២លានដុល្លារក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ។

នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អ៊ុក សាវុធ និងក្រុមគ្រួសារសម្រាប់ទឹកចិត្តដ៏សប្បុរសនេះ។ ឯកឧត្តមបានមានប្រសាន៍ថា 

មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាល។ ថ្វីត្បិតបច្ចុប្បមន្ទីរពេទ្យគន្ធបុប្ផាមានថវិកាគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដំណើរការរបស់ខ្លួន ប៉ុន្តែយើងត្រូវការថវិកាជាច្រើនបំរុងទុកដើម្បីនិរន្តរភាពមន្ទីរពេទ្យនាពេលខាងមុខ។

គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតចាប់តាំងពីឆ្នាំ១៩៩២ផ្តល់នូវសេវាពិនិត្យ ព្យាបាលជូនទារក ្ជណ្ឌិតាយរចូលមកពិនិត្យប្រចាំថ្ងៃនៅតែច្រើនកុមារ ស្ត្រីកម្ពុជាដោយឥតគិតថ្លៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.