កិច្ចពិភាក្សាពិសេសស្តីពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលហៅកាត់ថា TYDA នឹងមានវត្តមានជាថ្មីម្តងទៀតក្នុងកម្មវិធីទំនើបភាវូបនីយកម្មខ្មែរ ដែលផលិតដោយក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា បន្ទាប់ពីបានអាក់ខានអស់រយៈពេល៤ឆ្នាំ។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា បានរៀបចំ កិច្ចពិភាក្សាពិសេសស្តីពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ម្តងរួចមកហើយ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពមនុស្សធម៌របស់សមាគមនេះក្នុងការជួយចុះព្យាបាលប្រជាជនគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។
វាគ្មិនដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នឹងចូលរួមបក ស្រាយនៅក្នុងកម្មវិធីកិច្ចពិភាក្សាទូរស្សន៍ ទំនើបភាវូបនីយកម្មខ្មែរ នាឆ្នាំ២០២០នេះជាថ្មីម្តងទៀត អំពីសមិទ្ធផលសំខាន់ៗរបស់សមាគមនេះ បន្ទាប់ពីបានដំណើរការអស់រយៈពេលជាង៧ឆ្នាំកន្លងមក។ សូមកុំភ្លេចរង់ចាំទស្សនាកិច្ចពិភាក្សាពិសេសនេះនៅលើទំព័រហេ្វសបុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ នេះ និងលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ នាម៉ោង៨យប់ ហើយព្រមទាំងមានការផ្សាយជាបន្តបន្ទាប់ផងដែរលើទំព័រហ្វេសបុករបស់ TYDA និងក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា ។