លោកជំទាវ Ayda ដែលជាអគ្គរដ្ឋទួគីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតស្ថានទូតទួគីបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៣ ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម្លេះ។ ប្រទេសទួគីបានចូលរួមចំណែកសំខាន់ផងដែរដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាក្នុងនោះតាមរយៈទីភ្នាក់ងារសម្របសម្រួល និងកិច្ចសហប្រតិបត្តិការទួគីប្រចាំនៅកម្ពុជាTIKA បានផ្ដល់ជំនួយក្នុងគម្រោងមួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខមាលភាព កម្មវិធីទឹកស្អាតជាដើម។ ប្រទេសទួគីក៏កំពុងជម្រុញនិងបង្កើតនូវគម្រោងផ្សេងទៀតផងដែរ។ សម្រាប់វិស័យអប់រំរដ្ឋាភិបាលទួគីបានផ្តល់នូវអាហារូបករណ៍ចំនួន៦៨កន្លែងដល់និស្សិតកម្ពុជានៅក្នុងឆ្នាំកន្លងទៅ។
គួរបញ្ជក់ផងដែរថានេះជាខ្លឹមសារដកស្រង់ចេះពីកិច្ចពិភាក្សាអំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា ទួគី ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ទំនើបភាវូបនីយកម្មខ្មែរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ប៊្លូ មេឌា និងត្រូវបានផ្សាយនៅលើបុស្តិ៍ទូរស្សន៍ជាតិកម្ពុជា (ទទក)។
សូមទស្សនានូវកិច្ចសម្ភាសន៍លម្អិតដូចខាងក្រោម៖