ថវិកាសរុបទទួលបានពីមូលនិធិខ្មែរជួយខ្មែររយៈពេលមួយសប្ដាហ៍ បានយកទៅជួយដល់មន្ទីរពេទ្យជួរមុខ

មូលនិធិជនបទកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ប្លូ៊ មេឌា បានរួមកម្លាំងគ្នាជាមួយនឹងសប្បុរសជនមួយចំនួនទៀត គៀងគរថវិកាដើម្បីឧបត្ថម្ភលើការផ្គត់ផ្គង់សម្ភារៈពេទ្យមានដូចជា ម៉ាស ស្រោមដៃ វ៉េនតាសុវត្ថិភាព ជែលលាងដៃនិង Spray អាកុលសម្លាប់មេរោគ ទឹកអាកុលសម្លាប់មេរោគ សាប៊ូអនាម័យ សាប៊ូដុំលាងដៃ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។

គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល១ម៉ោងក្រោយការអំពាវនាវ មូលនិធិបានទទួលនូវការឧបត្ថម្ភពីសំណាក់សប្បុរសជនជាបន្តបន្ទាប់ ដូចបានរាយនាមខាងក្រោមដូចជា៖

១- លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD

២- លោក ឃីត ឈឿន អគ្គនាយកក្រុមហ៊ុន ចម្រើនសម្បត្តិ

៣- លោកវេជ្ជ.សូត្រ ភារម្យ គ្លីនិចអង់ដ្រូឡូជី

៤- លោក ឃាង ពីវ អគ្គនាយកក្រុមហ៊ុន Royal Dragon Energy

៥- លោកស្រី ហួន កល្យាណ នាយិកាក្រុមហ៊ុន Dr.​ Dream

៦- លោកជំទាវ គ្រួច សំអាន

៧- លោក ហោ សេរីវឌ្ឍន៍ និងលោកស្រី វ៉ាន់ សម្ភស្ស

៨- ឯ.ឧ  ឧកញ៉ា តាំង ជុងលី  និងលោកជំទាវ  សារុន  វិធុរ័ត្ន  តំណាងរោងម៉ាស៊ីន កិនស្រូវ  សុខ  កែវ  អីមផត  អ៊ិចផត  និង  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អនាគត  ភីអិលស៊ី

៩- បណ្ឌិត ហេង ម៉េងហូ និងលោកជំទាវ ឈី វិជ្ជរ៉ា

១០- លោក អ៊ាង ច័ន្ទលីណា និងភរិយា ព្រមទាំង លោក អ៊ាង រិទ្ធី

១១- ឧកញ៉ា ម៉ី តារារិទ្ធ និងក្រុមគ្រួសារ

១២- ឯកឧត្តម ហេង សុខណាង និងលោកជំទាវ ហូ សុវណ្ណិកា

១៣- លោក ជ័យ ពិសិដ្ឋ និង លោកស្រី មន្រ្តីគយ

១៤- លោក ឈុន ថាវរៈ និង លោកស្រី មន្រ្តីក្រសួងការបរទេស

១៥- លោក ជាវ តុលា និង លោកស្រី

១៦- លោក ឈឹម សីហា និង លោកស្រី

១៧- លោក គឹម សុវណ្ណារ៉ា និង លោកស្រី មន្រ្តីកាំកុងត្រូល

១៨- លោក ហ៊ុន ចាន់ណារិទ្ឋ និង លោកស្រី

១៩- លោក លី ប៉ហួ

២០- កញ្ញា តាន់ វីណា មណ្ឌលវេជ្ជសាស្រ្ត ដេវ៉ាល់ដា

Devalda Medical Center

២១- លោក រស់ ខេមរា និង លោកស្រី

២២- លោក មីន កុម្ភៈ និង លោកស្រី

២៣- លោក  តាំង  សុភា

២៤- លោក  អាត  សារ៉េត

២៥- លោក ស្រី  ឈីន  សុខគាង

២៦- លោកស្រី  អ៊ួង  សុចិន្ដា

២៧- លោកស្រី  ទួន  បញ្ញាវត្តី

២៨- លោក  ភឹម  បូផាន់ 

២៩- កញ្ញា  ហៀម  អានកន្និដ្ឋា

៣០- លោក ឯម សុវណ្ណា

៣១- លោក សាន ស៊ីវត្ថា

៣២- លោកស្រី ជា ស៊ីវន និងស្វាមី

៣៣- លោក ឈួន សេដ្ឋា

៣៤- លោកឧកញ៉ា ហោ បុទុមរ័ត្ន និង លោកជំទាវ ឆោម ពិសី

៣៥- កញ្ញា ហេង កញ្ចរ៉ា

៣៦- លោក ង៉ូវ បូរីណា

៣៧- លោក នេត ពិសាល

៣៨- លោក លោក លីម លីហួរ

៣៩- លោក ឡេង អ៊ាង និងភរិយា

៤០- កញ្ញា ហុង ម៉ានិត

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមេសា មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានទទួលថវិកាសប្បុរសធម៌សរុបជាប្រាក់រៀល ចំនួន ៦,៨០០,០០រៀល (ប្រាំមួយលានប្រាំបីសែនរៀល) ហើយក្រុមការងារនៅបន្តធ្វើចលនានេះជាបន្តបន្ទាប់ រហូតទាល់តែជម្ងឺរាតត្បាតកូវីដ-១៩ លែងកើតមានឡើងក្នុងប្រទេសកម្ពុជាយើង។

កាលពីថ្ងៃទី០១ ខែមេសាកន្លងមកនេះ ក្រុមការងារសប្បុរស បាននាំយកអំណោយសប្បុរសជនទៅជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរ-មិត្តភាពសូវៀត។ ដោយឡែក កាលពីថ្ងៃទី០៧ ខែមេសានេះ ក្រុមការងារយើងក៏បាននាំអំណោយទៅផ្ដល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលសុខភាពចាក់អង្រែក្រោមផងដែរ។ ក្រៅពីចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខ នៅថ្ងៃសៅរ៍ខាងមុខនេះ ក្រុមការងារសប្បុរសយើងក៏នឹងចូលរួម ធ្វើបុណ្យបរិច្ចាកមុនចូលឆ្នាំថ្មី ជូនសហគមន៍ ទួលសំបូរ (សហគមន៍គ្រួសារក្រីក្រ១០០គ្រួសារ)។

លើសពីនេះ មូលនិធិជនបទកម្ពុជា ក៏ធ្លាប់បានអនុវត្តន៍ការគៀងគរដូចនេះប៉ុន្មានលើកមកហើយ ដែលមានជាការនាំយកអំណោយទៅឧបត្ថម្ភដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងតាមទីជនបទនានាទូទាំងប្រទេស ដោយមិនសំដៅតែសម្រាប់គ្រូពេទ្យនោះទេ។ ជាក់ស្ដែង កន្លងមក ក្រុមការងារស្ម័គ្រចិត្តរបស់មូលនិធិ បានចុះជួយដល់ជនក្រីក្រ ដែលមានជីវភាពខ្វះខាត រួមមានកុមារកំព្រា និងជនទីទ័លក្រជាដើម ក្នុងបេសកម្មនៃការចែករំលែក និងសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។

សប្បុរសជនអាចបរិច្ចាគតាមរយៈលេខទូរស័ព្ទ ០៩២ ២១៧ ៤៣៤ ឬ ០៩៨ ៦៣២ ៨៦៦ ឬតាមរយៈធនាគារ ABA 000 384 474 (SENG VANNAK) ឬ WING 092 217 434

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.