ធនគារហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រឌីតរួមបញ្ចូលគ្នាបង្កើនសេវាកាន់តែច្រើនដល់អតិថិជន

អញ្ជើញចូលរួមក្នុងកម្មវិធីទំនើបភាវូបនីយកម្មខ្មែរ ជួបពិភាក្សាជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការនៃក្រុមហ៊ុន ប្ល៊ូ មេឌា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ចាន់ ម៉ាច ប្រធាននាយកប្រតិបត្តិធនាគារហ្វីលីព បានមានប្រសាន៍ប្រាប់ឱ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះកំពុងមានការប្រកួតប្រជែងខ្លាំង ដោយសារតែអំណោយផលនៃស្ថេរភាពនយោបាយ សន្តិភាព និងសេដ្ឋកិច្ច ដែលផលិតផលក្នុងស្រុកសរុប(GDP) តែងតែកើនជានិច្ច ធ្វើឲ្យមានការចាប់អារម្មណ៍ពីវិនិយោគិនបរទេសមកវិនិយោគលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្នុងនោះវិស័យធនាគារជាវិស័យសំខាន់មួយផងដែរ ដែលវិនិយោគក្នុងទម្រង់ជាការពង្រីកសាខាមកពីបរទេស ឬការទិញវិនិយោគលើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់។

ធនគារហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត បច្ចុប្បន្នបាននឹងកំពុងរួមបញ្ចូលគ្នាទៅជាធនាគារហ្វីលីបតែមួយ ដែលការច្របាច់ចូលគ្នានេះក្នុងគោលបំណងធ្វើឲ្យកាន់តែងាយស្រួលក្នុងការពង្រីកខ្លួនកាន់តែធំជាងមុន និងប្រព័ន្ធដំណើរការឆាប់រហ័សជាងមុនជូនអតិថិជន។លោកប្រធាននាយកប្រតិបត្តិរូបនេះបានមានប្រសាសន៍បន្តទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតបានដំណើរការជាង២០ឆ្នាំមកហើយ ហើយមានសាខាចំនួន៨៣ ក្នុង២០ខេត្ត-ក្រុង។ ចំណែកធនាគារហ្វីលីពមាន៦សាខាក្នុងរាជធានីភ្នំពេញ។ ដូច្នេះការបញ្ចូលគ្នារវាងស្ថាប័នទាំងពីរធ្វើឱ្យធនាគារហ្វីលីពបង្កើនសាខារហូតដល់ចំនួន៨៩នៅទូទាំងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថាការចំណាយទូទៅលើការរួមបញ្ចូលនេះគឺប្រមាណ៧លានដុល្លា ដោយគិតទាំងការចំណាយទៅលើប្រព័ន្ធប្រតិបត្តិការថ្មី រួមនិងការកែលម្អអគារខាសាទាំង៨៩ផង។លោក ចាន់ ម៉ាច ប្រធាននាយកប្រតិបត្តិធនាគារហ្វីលីបក៏បានជម្រាបដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រប្រើប្រាស់សេវារបស់គ្រឹះស្ថានទាំងពីរហ្វីលីព និងក្រេឌីត សូមបន្តគាំទ្របន្តទៀត និងសូមកុំមានការព្រួយបារម្ភអំពីការរួមបញ្ចូលគ្នានេះ ព្រោះការរួមបញ្ចូលគ្នានេះនឹងផ្តល់នូវផលិតផលកាន់តែច្រើនជាងមុន ផលប្រយោជន៍កាន់តែល្អប្រសើរជាងមុន និងសេវារហស័ជាងមុនជូនអតិថិជន៕

សូមទស្សនាកិច្ចសម្ភាសន៍ពិសេសទាំងស្រុងខាងក្រោមនេះ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.