ការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្តនឹងត្រូវបានរៀបចំឡើងសម្រាប់ស្វាគមន៍ពិធីចូលឆ្នាំថ្មីភ្ជាប់ជាមួយនូវគោលបំណងលើកស្ទួយការយល់ដឹងទាក់ទងនឹងវប្បធម៌ប្រពៃណីខ្មែរ ក្រោមការរៀបចំផ្ដួចផ្ដើមឡើងដោយអន្តរក្រសួងនិងស្ថាប័ន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ឃឹម វុទ្ឋី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងរៀបចំផលិតវីដេអូ នៃពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២០ ឱ្យកាន់តែពិសេសជាងមុនៗ។ ការផលិតវីដេអូនេះ នឹងមានការប្រកួតជ្រើសរើសទេពធីតាឯកសង្រ្កាន្ត ដែលនេះជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក។
ធីតាឯកសង្រ្កាន្តដែលមានលក្ខណៈសម្បត្តិល្អជាងគេនឹងត្រូវទទួលបានូវជ័យលាភីជាទឹកប្រាក់ចំនួន៣០០០ដុល្លារ។ យុវតីដែលជាសិស្សឬនិស្សិតអាចដាក់ពាក្យប្រកួតរហូតដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២០។ ការជ្រើសរើសនឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអន១ដែលរៀបចំដោយក្រុមហ៊ុន FUN Entertainment ដោយមានក្រសួងវប្បធម៌ជាគណៈកម្មការពិនិត្យលើលក្ខខ័ណ្ខរបស់បេក្ខនារីគ្រប់រូប។
គួរបញ្ជាក់ថា ការរៀបចំផលិតវីដេអូនៃពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២០ រៀបចំនិងគាំទ្រថវិកាដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន និងក្រុមហ៊ុន FUN Entertainment ដោយឡែកការផលិតជាវីដេអូទេវតាឆ្នាំថ្មីដោយក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា៕
សកម្មភាពក្រៅឆាក៖