កម្ពុជានឹងរៀបចំព្រឹត្តិការប្រណាំម៉ូតូទឹកដ៏ធំមួយនៅខែឧសភា

នាពេលថ្មីៗនេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនប៊្លូ មេឌា ចូលជួបពិភាក្សាការងារ។ នៅក្នុង ជំនួបពិភាក្សានោះ ឯកឧត្តម ណុះ ស្លេះ បានប្រាប់ក្រុមហ៊ុនប៊្លូមេឌាថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានឹងរៀបចំព្រឹត្តិការប្រណាំម៉ូតូទឹកដ៏ធំមួយនៅក្នុងខែឧសភាខាងមុខនេះ ដើម្បីផ្សព្វផ្សាយ លើកកម្ពស់កីឡាម៉ូតូទឹកនៅកម្ពុជា។ ឯកឧត្តមមានបំណងសហការយូរអង្វែងមួយជាមួយក្រុមហ៊ុនប្លូមេឌា ថាតើនឹងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកីឡានេះត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឱ្យបានទូលំទូលាយ។

កីឡាម៉ូតូទឹកឬហៅថា Jet ski Sport គឺជាប្រភេទកីឡា ដែលមានការពេញនិយមនៅឯបរទេស ហើយកីឡានេះមានអាយុក្មេងខ្ចីនៅឡើយក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយក្នុងនាមប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍កីឡាម៉ូទឹកកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាបានយល់ដឹង និងគំាទ្រប្រភេទកីឡាមួយនេះ ហើយតាមរយៈព្រឹត្តិការណ៍នេះក៏នឹងជម្រុញដល់ការប្រមូលធនធានកីឡាករ ដែលមានសក្ដានុពលផ្សេងៗ និងបង្កើតយុវជនថ្នាលដើម្បីត្រៀមសម្រាប់ចូលរួមប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.