វិស័យសំខាន់ៗដែលឥណ្ឌាព្យាយាមផ្តោតសំខាន់លើការផ្ទេរនូវជំនាញថ្មីៗមកកម្ពុជា (មានវីឌីអូ)

លោកជំទាវ Manika Jain ដែលជាអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចពិភាក្សាអំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា ឥណ្ឌា។  ។ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសឥណ្ឌា និងកម្ពុជាមានទំនាក់ទនងផ្នែកប្រវត្តិសាស្ត្រ និងអារ្យធម៌ដ៏ចំណាស់រួមមួយ ពីអតីតកាល គឺប្រហែលជាង២សហស្សវត្សមកហើយ អាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជារឹងមាំ និងជាសញ្ញាណល្អ ហើយកំពុងបន្ត ឲ្យកាន់តែទូលំទូលាយ និងប្រកបដោយអត្ថន័យ។ ប្រទេសឥណ្ឌាបានចូលរួមយ៉ាងសំខាន់ដល់ដំណើរការអភិវឌ្ឍន៍របស់កម្ពុជាលើគម្រោងជាច្រើនរួមមានវិស័យអប់រំ ទឹកស្អាត ការបោសសម្អាតមីន ការផ្តល់ថវិកាដល់សាលាក្តីខ្មែរក្រហម ការងារអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌។ ប្រទេសឥណ្ឌាបានព្យាយាមផ្តោតសំខាន់លើការផ្ទេរនូវជំនាញថ្មីៗ ដែលជាចំណុចខ្លាំងរបស់ប្រទេសឥណ្ឌា មកកាន់ប្រជាជនកម្ពុជា ទាក់ទងទៅនឹងការអប់រំ ជំនាញគ្រប់គ្រង និងព័ត៌មានវិទ្យា។ ក្រៅពីនោះអ្នកវិនិយោគទុនឥណ្ឌាក៏បាននឹងកំពុងបណ្តាក់ទុននៅកម្ពុជាលើវិស័យជាច្រើនផងដែរដូចជាវិស័យរ៉ែ កសិកម្ម សុខាភិបាល យាន្តជំនិះ ហើយអ្នកវិនិយោគឥណ្ឌាក៏កំពុងសំឡឹងមើលការវិនិយោគលើវិស័យផ្សេងទៀតផងដែរដូចជាវិស័យអចលនទ្រព្យ វិស័យសំណង់ជាដើម។

គួរបញ្ជាក់ដែរថានេះគឺជាផ្នែកមួយនៃកម្មវិធី ទំនើបភាវូបនីយកម្មខ្មែរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ប៊្លូ មេឌា និងត្រូវបានផ្សាយនៅលើបុស្តិ៍ទូរស្សន៍ជាតិកម្ពុជា (ទទក)។

សូមទស្សនានូវកិច្ចសម្ភាសន៍លម្អិតដូចខាងក្រោម៖ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.