ឯកឧត្តម អ៊ុក សាវុធ បរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនជូនដល់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩

ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអជ្ញាអមសាលាឧទ្ទរណ៍រាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៥០ភាគរយ រយៈពេល ៦ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

យោងទៅតាមលិខិតផ្លូវការមួយរបស់ឯកឧត្តមផ្ទាល់ដែលបានផ្ញើរទៅកាន់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ឯកឧត្តមស្នើរសុំផ្ទេរប្រាក់បៀវត្សរបស់ឯកឧត្តមចំនួន ៥០ភាគរយចូលគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ជារៀងរាល់ខែចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១ពាន់ដុល្លារ ផ្សេងទៀតជូនដល់មន្ទីរពេទ្យដើម្បីគាំពារដល់ការព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថានាពេលកន្លងទៅនេះ ឯកឧត្តម អ៊ុក សាវុធ ក៏បានបរិច្ចាកថវិកាចំនួន ២ ម៉ឺនដុល្លារ ដែលបានមកពីពិធីបុណ្យសពម្ដាយជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ការចូលរួមក្នុងនាមជាមន្ត្រី ក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋម្នាក់គឺជាការជួយសម្រាលបន្ទុកយ៉ាងច្រើនដល់គ្រូពេទ្យជួរមុខ និងរាជរដ្ឋាភិបាលក្នុងការចូលរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.