លើសពីអ្នកបើកបរ Grab លើកស្ទួយឱ្យបណ្ដាញអ្នកបើកបររបស់ខ្លួនរាយការណ៍នឹងករណីជួញដូរមនុស្ស

ក្រុមហ៊ុន Grab បានបង្កើតវីឌីអូអប់រំដល់សិក្ខាកាមដែលជាបណ្ដាញអ្នកបើកបរឱ្យដឹងពីរបៀបនៃការសង្កេតសកម្មភាពជួញដូរមនុស្សនិងការរាយការណ៍។

ក្រៅពីភាពជោគជ័យលើអាវីកម្មនៃការកក់ឬហៅមធ្យោយបាយធ្វើដំណើរដ៏មានភាពងាយស្រួលនិងរហ័សដែលបានចាប់កំណើតនៅកម្ពុជាចាប់ពីឆ្នាំ២០១៧មក Grab ក៏មានឆន្ទៈក្នុងបន្តការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។
ការជួញដូរមនុស្សមិនមែនជាបញ្ហាបុគ្គល បុគ្គលគ្រប់រូបមានទំនួលខុសត្រូវនឹងឈឺឆ្អាលលើបញ្ហានេះ និងទប់ស្កាត់វាទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ អ្នកបើកបរអាចជាបុគ្គលដែលជួបប្រទះនូវស្ថានភាពទាំងនេះច្រើន ហេតុដូចនេះទើបក្រុមហ៊ុន Grab បានសហការណ៍ជាមួយអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) និងអង្គការ LibertyShared ព្រមទាំងក្រសួងដែលពាក់ពន្ធ ដើម្បីផលិតវីឌីអូអប់រំទាក់ទងនឹងការជួញដូរមនុស្សនេះឡើងដើម្បីអប់រំនិងបង្ហាញវិធីដោះស្រាយបញ្ហាទាំងនេះដល់អ្នកបើកបររបស់ខ្លួន។
គួរបញ្ជាក់ផងដែរថាGrab បានជឿជាក់និងជ្រើសយកក្រុមហ៊ុន Blue Media Cambodia សម្រាប់ផលិតកម្មវិឌីអូអប់រំមួយនេះ។

សកម្មភាពក្រៅឆាក៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.