ពេទ្យជួរមុខនៃមណ្ឌលសុខភាព ចាក់អង្រែ បានទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសានេះ ក្រុមការងារសប្បុរសជន រួមមាន លោកវេជ្ជ.សូត្រ ភារម្យ, លោក ហឿន សំនៀង និង លោកស្រី , លោកស្រី ខែក ខេមរ៉ាត នាយិកា ក្រុមហ៊ុន ប៊្លូមេឌា, និងលោកវេជ្ជ. ប្រាក់ ណារ៉ុម បានរួមគ្នាគៀងគរនូវអំណោយពីសប្បុរសជននានា មកប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៃមណ្ឌលសុខភាព ចាក់អង្រែ។

អំណោយដែលនាំមកពេលនេះ រួមមាន៖ ម៉ាស់ ចំនួន១០០០ម៉ាស់ ស្រោមដៃពេទ្យចំនួន៤០០គូ វ៉ែនតាសុវត្ថិភាព ចំនួន៤០វ៉ែនតា ជែលលាងដៃ និង Spray សម្លាប់មេរោគម៉ាក Pureena ចំនួន៤០ដប ទឹកអាកុលជប៉ុន សម្រាប់បាញ់សម្លាប់មេរោគលើខ្លួន ចំនួន៦ធុង ទឹកសាប៊ូអនាម័យ ចំនួន២កានធំ សាប៊ូដុំលាងដៃចំនួន១០០ដុំ និង គ្រឿងឧបភោគបរិភោគមួយចំនួនមាន មី ចំនួន២០កេស និងទឹកពិសារបរិសុទ្ធ ចំនួន១០កេស ផងដែរ។

លោក កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកវេជ្ជ. សូត្រ ភារម្យ និងក្រុមការងារសប្បុរសជន ដែលខិតខំគៀងគរជំនួយពីសប្បុរសជនចូលរួមផ្តល់ជាអំណោយដល់មន្ទីរពេទ្យនាពេលនេះ ដែលអំណោយទាំងនេះពិតជាមានសារៈសំខាន់ និងជួយសម្រួលបន្ទុកការងារមួយផ្នែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ចាក់អង្រែ ដែលកំពុងបំពេញការងារយ៉ាងសកម្មនៅជួរមុខ ក្នុងការថែទាំ ពិនិត្យ ព្យាបាលប្រឆាំងនឹងការរាតត្បាតនឹងជំងឺកូវីដ១៩។ គួបញ្ជាក់ផងដែរថា យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពចាក់អង្រែ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាបណ្ដោះអាស្នន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.