កម្លាំងចិត្តពីមហាជនពិតជាសំខាន់សម្រាប់ក្រុមគ្រូពេទ្យជួរមុខ

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃការវាយលុកពីជំងឺដ៏កាចសាហាវ កូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ក្រុមគ្រូពេទ្យ គឺជាទ័ពជួរមុខយ៉ាងសំខាន់នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ក្នុងការចូលប្រយុទ្ធក្នុងសមរភូមិដ៏គ្រោះថ្នាក់នេះ គ្រូពេទ្យនៃយើងតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្លាស្ទិក រហូតដល់ពីរជាន់ រុំ បិទជិតខ្លួនពីលើរហូតដល់ក្រោម ដើម្បីរក្សានូវសុវត្ថិភាព។ ទាំងនេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់គ្រូពេទ្យយើង។

ការស្លៀកពាក់ច្រើនជាន់បូករួមជាមួយនឹងអាកាសធាតុក្ដៅទៀតនោះ ធ្វើឱ្យពួកគាត់ក្ដៅស្អុះស្អាប់ ពិបាកទ្រាំ អាចងាយនឹង អស់កម្លាំងមិនស្រួលខ្លួន។ មិនតែប៉ុណ្ណោះគ្រូពេទ្យ ដែលបានចូលទៅព្យាបាលអ្នកជំងឺ ត្រូវដាក់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្រួសាររបស់គាត់មួយរយៈផងដែរ ដើម្បីចៀសវាងការចម្លងទៅសមាជិកក្នុងក្រុមគ្រួសាររបស់គាត់។ អ្នកអាចស្រម៉ៃមើល ប្រសិនបើរូបអ្នកជាពួកគាត់ តើជួបការលំបាកប៉ុណ្ណា?

សូមចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់គ្រូពេទ្យដ៏អង់អាចរបស់យើង ដើម្បីឱ្យការបំពេញភារកិច្ចការងាររបស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវនេះទទួលបានជោគជ័យ។

លោកសាស្រ្តាចារ្យ វេជ្ជ. ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ប្រជាពលរដ្ឋ ដែលទើបវិលត្រលប់ពីក្រៅប្រទេសក្រោម១៤ថ្ងៃ គួរសម្រាកនៅផ្ទះជាការប្រសើរបំផុតដើម្បីតាមដានសុខភាព និងរក្សាអនាម័យ។ ប្រសិនបើមានអការៈរោគសង្ស័យ សូមអញ្ជើញមកពិនិត្យសុខភាព ឬទាក់ទងទៅភ្នាក់ងារសុខភាពនៅជិតបំផុតពីការឆ្លងជំងឺកូវីដ១៩នេះតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.