Absolute Health & Blue Media Cambodia រៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់

គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានសហការដៃគូជាមួយក្រុមហ៊ុន Blue Media Cambodia រៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្សតាមរយៈវិធីកែប្រែទម្លាប់នៃការរស់នៅឲ្យបានត្រឹមត្រូវ និងរួមមានការធ្វើបទបង្ហាញ និងផ្តល់ការប្រឹក្សាយោបល់អំពីការស្ដារ និងថែរក្សាសុខភាព និងសម្ផស្សពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងទទួលបានសញ្ញាប័ត្របញ្ជាក់គុណភាពពីស្ថាប័ននានានៅលើពិភពលោកដើម្បីណែនាំអ្នកចូលរួមឲ្យអនុវត្តការថែរក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ។

Absolute Health គឺជាគ្លីនិក ដែលឈានមុខគេនៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញពោរពេញដោយបទពិសោធន៍ ដែលផ្ដល់នូវទំនុកចិត្តជូនអតិថិជននូវការព្យាបាលឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពគ្រប់ផ្នែក គ្រប់ដំណាក់កាល។ គ្លីនិកនេះ សង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិតនៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ស្ដារនិងព្យាបាលជម្ងឺ លាងជាតិពុលក្នុងខ្លួន ការថែទាំសម្រស់ស្បែក ពន្យារភាពចាស់ និងការបន្តឹងស្បែកនិងរាង្គកាយ ដើម្បីឲ្យមានភាពស្រស់ស្អាតដូចធម្មជាតិ ដោយឧបករណ៍និងបច្ចេកវិទ្យាទំនើបទាន់សម័យ និងដោយគ្មានការឈឺចាប់ឬការវះកាត់។គួរបញ្ជាក់ផងដែរថាកម្មវិធីនេះត្រូវបានប្រារព្ធឡើងដោយ គ្លីនិកពហុព្យាបាល Absolute Health សហការណ៍នឹង ក្រុមហ៊ុន Blue Media Cambodia និង គ្លីនិចអង់ដ្រូឡូជីភ្នំពេញ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.