ខែក ខេមរ៉ាត ជាអតិថិជនខ្មែរទី១របស់មគ្គុទេសទេសចរណ៍ជំនាញខ្មែរមួយក្រុម

តាមរយៈការpostរបស់នារី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុនប៊្លូ មេឌា ខេមបូឌា នៅក្នុងទំព័រ ហ្វេសបុគរបស់អ្នកនាង នាពេលថ្មីៗនេះ បានឱ្យដឹងថា គាត់ បានក្លាយជាជាអតិថិជនខ្មែរទី១ ដែលបានជួល ក្រុម Tour Guide ខ្មែរ ដើម្បីពន្យល់ប្រាប់ពីប្រវត្តិប្រាសាទនានា នៅពេល ដែលគាត់បានទៅទស្សនា តំបន់រមណីយដ្ឋានអង្គរ។ នារី ខេមរ៉ាត បានសរសេរយ៉ាងដូច្នេះថា៖

«កុំមើលតែរូបខ្ញុំ តែសូមមើល ចម្លាក់ក្រោយខ្នងខ្ញុំនេះផង☺️ គំនូរ នេះនៅបាយ័នអង្គរធំ ដែលបង្ហាញពីបរិយាយ ការលក់ដូរទំនិញ របស់ជនជាតិចិនជាច្រើនជាមួយខ្មែរ ហើយត្រូវគេប្រដូចទៅហ្នឹង China town នាសម័យកាលនោះ។ ប្រសិនបើលោកអ្នកមកទស្សនា តំបន់អង្គរគួរតែជួល Tour Guide ម្នាក់ដើម្បីប្រាប់លំអិតពី ប្រវត្តិសាស្រ្ត នាតំបន់នោះ។ ប្រសិនបើមិន ដូច្នោះទេ យើងនឹងមានអារម្មណ៍ថាទៅមើលតែថ្ម» ។

បន្ទាប់ពីបានឃើញការposនេះលោក Somnieng Hoeurn ដែលជាអ្នករៀបចំ Tour Guide បានបង្ហាញ នូវការរំភើបចិត្ត ដោយបានចូលទៅ comment ថា «ខ្ញុំពិតជាអរគុណ និងមានមោទនភាព ដែលប្អូន បានក្លាយជាអតិថិជនខ្មែរទី១របស់ពួកយើង!!!»។ បើតាមការឱ្យដឹងពីលោក Somnieng Hoeurn  ដែលបានបំពេញការងារផ្នែក Tour Guide អស់ជាច្រើនឆ្នាំ  កន្លងមកមានតែភ្ញៀវបរទេសប៉ុណ្ណោះ ដែលត្រូវការ Tour Guide កម្រនឹងមានជនជាតិខ្មែរ ដែលត្រូវការ Tour Guide នៅពេលពួកគេមក ទស្សនាតំបន់រមណីយដ្ឋានអង្គរ។

លោក Somnieng Hoeurn លោកចង់ឃើញប្រជាជនខ្មែរ ស្វែងយល់ឱ្យបានច្បាស់ពីតំលៃនៃកេរ្តិ៍មរតកដូនតា លោកបានសរសេរបន្តថា៖ «យើងចង់ឃើញបងប្អូន ប្រជាជនខ្មែរគ្រប់រូប យល់ដឹងច្បាស់លាស់ពីប្រាសាទ នានា តំលៃដូនតា ការប្រឹងប្រែងលះបង់ និងសមត្ថភាពដ៏អស្ចារ្យរបស់ដូនតាយើង។ ពេលនោះ បងប្អូន ខ្មែរ នឹងរួមគ្នាគោរព ស្រឡាញ់ ឲ្យតំលៃពិត និងរួមគ្នាថែរក្សាការពារដោយមោទនភាពគ្រប់ៗគ្នាជាក់ជា មិនខាន។ តែបើមិនសិក្សាស្វែងពីប្រសាទ យើងទេ បងប្អូនខ្មែរទៅលេងអង្គរ ឬប្រាសាទនានា បានឃើញត្រឹមតែថ្មប៉ុណ្ណោះ ថែមទាំងចោលសំរាម ដើរឈូសឲ្យសឹកតែថ្មនោះឯង។ អររគុណប្អូន ខេមរ៉ាត់ ជាថ្មីម្តងទៀត!!! អរគុណ»។

ទន្ទឹមគ្នានោះ Account លោក Vuthy Angkor ដែលជាមគ្គុទេសទេសចរណ៍ អាជីពក៏បានចូលទៅ commentផងដែរ ដោយលោកបានថ្លែងអំណរគុណនារី ខែក ខេមរ៉ាត ដែលជាភ្ញៀវខ្មែរទី១  ជ្រើសរើសសេវាកម្មទេសចរណ៍របស់លោក។ លោកបានសរសេរថា៖ «សូមអរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកស្រីដែលជាភ្ញៀវជាតិទីមួយបានជ្រើសរើសយកសេវាកកម្មទេសចរណ៍ របស់យើងខ្ញុំ ដែលជាដំណើរកម្សាន្តមានមគ្គុទ្ទេសក៍។ សង្ឃឹមថាគំរូដ៏ល្អនេះនឹងក្លាយជាចលករ ជំរុញបងប្អូនភ្ញៀវជាតិយើងជ្រើសយកដំណើរកម្សាន្តដែលមានអ្នកនាំ ជាជាងទៅគ្រាន់តែទៅមើលថ្ម។

ជាតិសាសន៍មួយដែលពូកែហើយរឹងមាំគឺជាជាតិសាសន៍ដែលដឹងច្បាស់ពីប្រវត្តិសាស្ត្រខ្លួន ហើយចូលរួមថែរក្សាឱ្យបានគង់វង់។ សូមជូនពរលោកស្រីបានសុខទាំងកាយទាំងចិត្ត។ បើលោកលោកស្រី មានបំណងស្វែងយល់ពីប្រវត្តិប្រាសាទនានា សូមទាក់ទងយើងខ្ញុំ ជាមគ្គុទ្ទេស ជំនាញភាសាអង់គ្លេសតែយើងខ្ញុំពេញចិត្តបំផុតក្នុងការផ្តល់សេវាកម្មមគ្គុទ្ទេសសម្រាប់បងប្អូនខ្មែរគ្រប់រូប។ពី ខ្ញុំបាទ ធឿន វុឌ្ឍី មគ្គុទ្ទេសក៍ទេសចរណ៍ អាជីព, ម្ចាស់ Khmer Heritage Tour 092772790»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.